Image
 

ឱកាសការងារ

បេឡាធិការបណ្ដុះបណ្ដាល

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី ត្រូវការជ្រើសរើសបេក្ខជនដែលមាន សមត្ថភាព បទពិសោធន៍ និងមានការប្ដេជ្ញាខ្ពស់មកបំពេញក្នុងមុខដំណែងជា បេឡាធិការបណ្ដុះបណ្ដាល។

មុខតំណែង: បេឡាធិការបណ្ដុះបណ្ដាល
នាយកដ្ឋាន: ប្រតិបត្តិការ
រាយការណ៍ជូន: ប្រធានបេឡាធិការ/នាយកសាខា
ទីតាំងការងារ: សាខាការិយាល័យកណ្ដាល/ស្នាក់ការកណ្ដាលស្ទឹង (រាជធានីភ្នំពេញ និងខេត្តកណ្ដាល)

១. តួនាទី និងភារកិច្ច:

  • ស្វែងយល់ពីគោលការណ៍ឲ្យបានច្បាស់លាស់ និង ចំនុចសំខាន់ ផ្សេងៗដែលទាក់ទងនឹងការបញ្ចេញឥណទាន និងការទទួលសាច់ប្រាក់ពីអតិថិជន ការពិនិត្យប្រភេទក្រដាសប្រាក់។
  • ស្វែងយល់ពីប្រព័ន្ធ System និង ដំនើរការនៃការធ្វើប្រតិបត្តិការ ផ្សេងៗរបស់បេឡាទៅក្នុងប្រព័ន្ធ។
  • ផ្តល់ព័ត៌មានជូនអតិថិជន ពន្យល់ដល់អតិថិជនលើផលិតផលឥណទាន និង សេវាកម្មផ្សេងៗទៀតរបស់ស្ថាប័ន។
  • ផ្តល់សេវាដល់បុគ្គលិកខាងក្នុង ផ្តល់ព័ត៌មានអំពីអតិថិជនបង់យឺតយ៉ាវដល់មន្រ្តីឥណទាន។
  • ទទួលការបង់ប្រាក់ពីអតិថិជន (Loan Repayment)។
  • ធ្វើប្រតិបត្តិការបញ្ចេញឥណទាន (Loan Disbursement)។
  • បិទបញ្ជីប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ។
  • Scan Copy ឯកសារឥណទាន និង ឯកសារផ្សេងទៀត។
  • រៀបចំទុកដាក់ សក្ខីបត្រ័ទទួលប្រាក់ និងសក្ខីបត្រ័ បញ្ចេញប្រាក់ (Slip Repayment និង Disbursement) ។
  • ទទួលខុសត្រូវលើការដក និងទុក File Loan ឯកសារឥណទាន ឲ្យបានត្រឹមត្រូវ។
  • រៀបចំមើលការខុសត្រូវក្នុងបញ្ជ និង កន្លែងទទួលអតិថិជនអោយមានស្អាតមានរបៀបរៀបរយ។
  • ការងារផ្សេងទៀតទៅតាមការចាត់ចែងរបស់ថ្នាក់ដឹកនាំ។

២. លក្ខណៈសម្បតិ្តការងារតម្រូវ

  • មានកម្រិតបរិញ្ញាបត្ររង ឬជានិស្សិតឆ្នាំទី៣នៃជំនាញ ធនាគារ និងហិរញ្ញវត្ថុ ឬសញ្ញាបត្រពាណិជ្ជកម្មមានលក្ខណៈប្រហាក់ប្រហែល
  • មានជំនាញដោះស្រាយបញ្ហា ការគិតទុកជាមុន និងមានគំនិតផ្តួចផ្តើមថ្មីៗ
  • ទំនាក់ទំនងល្អ ស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់
  • មានឆន្ទៈទៅបម្រើការងារនៅទីតាំងឆ្ងាយៗ

បេក្ខជន/បេក្ខនារីដែលចាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេបដោយភ្ជាប់រូបថត ៤x៦ និងច្បាប់ថតចំលងអត្តសញ្ញាណប័ណ្ណ ឬឯកសារដែលពាក់ព័ន្ធមកកាន់ការិយាល័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី ដែលនៅក្បែរអ្នក ឬផ្ញើមកកាន់ការិយាល័យកណ្តាល ដែលស្ថិតនៅផ្ទះលេខ២៤៥ មហារិថីព្រះមុន្នីវង្ស សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬតាមរយៈ Email: sokol.chy@anakutmfi.com ទូរស័ព្ទទំនាក់ទំនងលេខ: ០៨៦ ៩៥៧ ៧៧៧/០៧៨ ៣៥៥ ៣៥៣/០២៣ ២២៣ ១៣៩

បញ្ជាក់ៈ

  • ផុតកំណត់ទទួលពាក្យថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
  • មានតែបេក្ខជន/បេក្ខនារីដែលមានគុណសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានទំនាក់ទំនងតាមទូរស័ព្ទ។
  • រាល់ឯកសារដែលដាក់ជូនមកកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី មិនអាចដកវិញបានឡើយ។

Image

Head Office

House 245, Monivong Boulevard, Sangkat Orussey 4,     Khan 7 Makara, Phnom Penh, Camodia.

(855) 23 223 139

E-mail: info@anakutmfi.com

follow us

Image
Image
Image
Image