Image
 

អតិថិជន

    បងស្រី ធុច ស៊យ និង លោក ឈិត បឿន ជា ប្រជា ពលរដ្ឋ ម្នាក់ រស់ នៅ ក្នុងភូមិ ព្រែកធំ សង្កាត់ ក្បាលកោះ ខណ្ឌ ច្បារអំពៅ រាជ ធានី ភ្នំពេញ។ បង ស្រី និង ស្វាមី មាន មុខ របរ ដាំ ជី នាង វង។ ដោយ សារ តម្រូវ ការ អតិថិ ជន របស់ គាត់ មាន ភាព កើន ឡើង ហើយ មុខ របរ មាន ទ្រង់ ទ្រាយ តូច គាត់ ក៏ សម្រេច ចិត្ត ស្នើ កម្ចី ពី អនាគត ដើម្បី ពង្រីក មុខ របរ ជួល ដី គេ បន្ថែម តាម រយៈ បុគ្គលិក របស់ អនាគត បាន ចុះ ផ្សព្វ ផ្សាយដល់ លំ នៅ ដ្ឋាន របស់ គាត់។ បន្ទាប់ ពី បាន ទទួល ប្រាក់ កម្ចី ពី អនាគត រួច មក មុខ របរ របស់ គាត់ មាន ភាព រីកចម្រើន ទទួល បាន ផល បាន ច្រើន ជាង មុន ធ្វើ ឲ្យ គ្រួសារ របស់ គាត់ មាន ជីវ ភាព ធូរ ធារ។
    អ្នក មីង ឌុក ចិន ជា ប្រជា ពលរដ្ឋ ម្នាក់ រស់ នៅ ក្នុង ភូមិ ព្រែកខ្មែរ ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្តាល។ បច្ចុប្បន្ន គាត់ មាន មុខ របរ លក់ បាយ គុយទាវ និង កាហ្វេ ចំណែក ស្វាមី របស់ គាត់ មាន មុខ របរ ជា អ្នក ចិញ្ចឹម ជ្រូក។ កន្លែង លក់ បាយ គុយទាវ របស់ អ្នកមីងមាន ទី កន្លែង តូច ចង្អៀត និង មិន គ្រប់ គ្រាន់ ក្នុង ការ បម្រើ អតិថិ ជន របស់ គាត់ ទេ។ ក្រោយ មក បុគ្គលិក អនាគត បាន ធ្វើ ការ ចុះ ផ្សព្វ ផ្សាយ ពន្យល់ ពី សេវា កម្ម និង ផលិត ផល ដល់ គេហដ្ឋាន ផ្ទាល់ គាត់ ក៏ បានសម្រេច ចិត្ត ស្នើ កម្ចី ពី អនាគត ដើម្បី យក ទៅ ពង្រីក ទីតាំង ប្រកប មុខ រប ឲ្យ កាន់ តែ ធំ ទូលាយ ងាយ ស្រួល ក្នុង ការ ទទួល អតិថិ ជន បាន ច្រើន។ បន្ទាប់ ពី បាន ទទួល កម្ចី ពី អនាគត រួច មក អ្នកមីង មាន ភាព ងាយ ស្រួល ក្នុង ការ ប្រកប មុខ របរ ព្រោះ មាន ទីតាំង ធំ ទូលាយ និង មាន អតិថិ ជន កើន ឡើង ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ ធ្វើ ឲ្យ កម្រិត ជីវ ភាព គ្រួសារ របស់ អ្នក មីង មាន ភាព ល្អ ប្រសើរ ជាង មុន។
    អ្នក មីង ម៉ាង ប៉ុក ជា ប្រជា ពលរដ្ឋ ម្នាក់ រស់ នៅ ក្នុង ភូមិ កំពង់ទ្រា ស្រុកស្អាង ខេត្ត កណ្តាល គាត់ មាន មុខ របរ លក់ ចាប់ ហួយ តាំង ពី ឆ្នាំ២០១០ ស្វាមី របស់ លោក ស្រី មាន មុខ របរ ជា អ្នក សម្ដែង ល្ខោន។ ដោយ សារ តម្រូវ ការ របស់ អតិថិ ជន ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ កាន់ តែ កើន ឡើង គាត់ មាន គំនិត ចង់ ពង្រីក មុខ របរ លក់ ចាប់ ហួយ ឲ្យ កាន់ តែ ធំ តែ គាត់ ខ្វះ ខាត ដើម ទុន ក្នុង ការ ពង្រីក មុខ របរ នេះ ដូច្នេះ អ្នកមីង បាន ស្នើ កម្ចី ពី អនាគត តាម រយៈ បុគ្គលិក ដែល បាន ចុះ ទៅ ផ្សព្វ ផ្សាយ ដល់ លំ នៅ ដ្ឋាន ផ្ទាល់។ ក្រោយ ពី ទទួល បាន ប្រាក់ កម្ចី ពី អនាគត រួច មក បាន ធ្វើ ឲ្យ គាត់ទទួល បាន ចំណូល ច្រើន ជាង មុន កន្លែង ប្រកប មុខ របរ មាន ទីតាំង ធំ មាន អីវ៉ាន់ ច្រើន សម្រាប់ លក់ អតិថិ ជន របស់ គាត់ កើន ឡើង ឥត ឈប់ ឈរ ដែល ជា ហេតុ ធ្វើ ឲ្យ គ្រួសារ របស់ អ្នក មីង មាន កម្រិត ជីវភាព ប្រសើរ ជាង មុន និង មាន ការ សរសើរ ពី សំណាក់ អ្នក រស់ នៅ ក្នុង ភូមិ ជា មួយ គាត់ ផង ដែរ។
    អ្នក មីង នី ស៊ីម ជា ប្រជា ពលរដ្ឋ រស់ នៅ ភូមិ ព្រែក ខ្មែរ ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្តាល គាត់ មាន មុខ របរ ជា អ្នក លក់ ទឹកអំពៅ ស្វាមី របស់ គាត់ មាន មុខ របរ ជា ជាង សំណង់។ ដោយ គ្រួសារ អ្នកមីង មាន ជីវភាព មិន សូវ ធូរធារ គាត់ ក៏ សម្រេច ចិត្ត ស្នើ កម្ចី ពី អនាគត តាម រយៈ ការ ចុះ ផ្សព្វ ផ្សាយ របស់ បុគ្គលិក ដើម្បី យក ប្រាក់ ទៅ បង្កើត មុខ របរ ថ្មី មួយ ទៀត គឺ លក់ ខោ អាវ ជជុះ។ បន្ទាប់ ពី ទទួល បាន ប្រាក់ កម្ចី ពី អនាគត គាត់ បាន ប្រើប្រាស់ តាម គោល បំណង។ បច្ចុប្បន្ន នេះ មុខ របរ លក់ ខោ អាវ ជជុះ របស់ អ្នកមីង ទទួល បាន ប្រាក់ ចំណូល សមរម្យ ដែល ធ្វើ ឲ្យ ជីវ ភាព គ្រួសារ របស់ គាត់ មាន ភាព ប្រសើរ ជាង មុន។

 

Exchange Rate
រួបិយប័ណ្ណ ទិញចូល លក់ចេញ
ដុល្លារ/រៀល
បាតថៃ/រៀល

 

ទំព័រផ្លូវការ
សេវាកម្មអតិថិជន
call-center
Our Branch
ដៃគូអាជីវកម្ម
Image

Head Office

House 245, Monivong Boulevard, Sangkat Orussey 4,     Khan 7 Makara, Phnom Penh, Camodia.

(855) 23 223 139

E-mail: info@anakutmfi.com

follow us

Image
Image
Image