លោក គៀត វុត្ថា គឺជាអគ្គនាយក នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី។ នៅឆ្នាំ ២០០៨ លោកបាន បញ្ចប់ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅក្នុងឆ្នាំ ២០០៨ ដដែលនោះផងដែរ លោកបានបញ្ចប់ថ្នាក់ បរិញ្ញាបត្រភាសាអង់គ្លេស ផ្នែកទំនាក់ទំនងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យន័រតុន។ នៅឆ្នាំ ២០០៣ លោកបាន បញ្ចប់ថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ច ជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យន័រតុន។
មុនចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី លោកមានបទពិសោធន៍លើវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនឆ្នាំ។ លោកធ្លាប់បម្រើការនៅ ធនាគារ អេស៊ីលីដា ជាមន្រ្តីត្រួតពិនិត្យថវិកា បន្ទាប់មកលោកបានផ្លាស់ប្តូរមក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ តួនាទីជា ប្រធានគ្រប់គ្រងគណនេយ្យ។ នៅឆ្នាំ២០១៣ និងឆ្នាំ២០១៤ លោកបាន បម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ជាគណៈគ្រប់គ្រងបណ្ដុះបណ្ដាល និង លី ហួរ លីស៊ីង ភីអិលស៊ី ជានាយកប្រតិបត្តិ។ មុននឹងលោកចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី លោកបានបម្រើការងារនៅ ធនាគារ ហុងលីអុង តួនាទីជា ប្រធានហិរញ្ញវត្ថុ។
លោក សែន ចេត្តនា បច្ចុប្បន្នគឺជានាយក នាយកដ្ឋានហិរញ្ញវត្ថុ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី។ នៅឆ្នាំ ២០០៧ លោកបានទទួលបរិញ្ញាបត្រផែ្នកធនាគារ និងហិរញ្ញវត្ថុពី សាកលវិទ្យាល័យបៀលប្រាយ។ បន្ទាប់មកនៅក្នុងឆ្នាំ ២០១១ លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ ផែ្នកធនាគារ និងហិរញ្ញវត្ថុពី សាកលវិទ្យាល័យបៀលប្រាយ និងបានចូលរួមវគ្គហ្វឹកហ្វឺនខ្លីៗ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុជាច្រើនទៀតមុនចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី។ លោក ចេត្តនា មានបទពិសោធន៍ច្រើនជាង ១៥ ឆ្នាំនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ។ លោកធ្លាប់ជា នាយក នាយកដ្ឋានហិរញ្ញវត្ថុ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលានិធិ ១០ ឆ្នាំធ្លាប់ជាប្រធាននាយកដ្ឋាន ផែ្នកគណនេយ្យនៅ ធនាគារ ភ្នំពេញពាណិជ្ជ រយៈពេល ៤ ឆ្នាំ និងជាប្រធាន នាយកដ្ឋាន ផែ្នកគណនេយ្យនៅ ធនាគារឯកទេស ខេម ខាប់ភីថល រយៈពេល ១ ឆ្នាំ ។
លោក សុខ សុវណ្ណមុន្នី បច្ចុប្បន្នជា នាយក នាយកដ្ឋានឥណទាន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី។ លោក កើតនៅឆ្នាំ ១៩៨០ លោកបានចូលបម្រើការងារជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី នៅខែ ឧសភា ឆ្នាំ ២០១៧។ នៅឆ្នាំ ២០០៤ និងឆ្នាំ ២០០៨ លោកបានបញ្ចប់បរិញ្ញាបត្រ ផ្នែកប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង។ មុនចូលបម្រើការងារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី លោកធ្លាប់ បម្រើការងារនៅធនាគារ អេស៊ីលីដា ជាមន្ត្រីឥណទាន ខ្នាតតូច បន្ទាប់មកលោកត្រូវបាន ដំឡើងតួនាទីជា មន្រ្តីឥណទានខ្នាតមធ្យម តួនាទីចុងក្រោយនៅ ធនាគារ អេស៊ីលីដា របស់លោកគឺជា អនុប្រធានឥណទាន ចាប់ពីឆ្នាំ ២០០៤ រហូតដល់ឆ្នាំ ២០១៥។ នៅក្នុងឆ្នាំ ២០១៥ លោកបានបម្រើការងារ នៅប្រតិបត្តិការឥណទានជា នាយក នាយកដ្ឋានធនធានមនុស្ស។
លោក សុខ វណ្ណសុជា កើតនៅឆ្នាំ ១៩៨០។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកមាន បទពិសោធន៍ច្រើនជាង ១៣ ឆ្នាំក្នុងកិច្ចការងារឥណទាន។ នៅក្នុងឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០១៦ លោកបានបម្រើការងារនៅក្នុង ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងតួនាទីជា មន្ត្រីឥណទានខ្នាតតូចបំផុត ខ្នាតតូច ខ្នាតមធ្យម ភ្នាក់ងារឥណទានជាន់ខ្ពស់ និងបានដំឡើងថ្នាក់ជា អនុប្រធានភ្នាក់ងារឥណទានប្រចាំសាខា។ នៅឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៧ លោកបាន ផ្លាស់ប្តូរកន្លែងការងារទៅ លី ហួរ លីស៊ីង ភីអិលស៊ី ក្នុងតួនាទីជា ប្រធានផ្នែកហានិភ័យឥណទាន។ នៅក្នុងខែមិថុនា ឆ្នាំ ២០១៧ លោកបាន ផ្លាស់ប្តូរទីកន្លែងការងារមកបម្រើការងារជាមួយ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី ក្នុងតួនាទីជាប្រធានផ្នែកប្រតិបត្តិការ។
លោក សុខ សំណាង ជាប្រធាន រចនាសម្ព័ន្ធព័ត៌មានវិទ្យា នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី នៅខែ កក្ដដា ឆ្នាំ ២០១៦។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា ពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ មុនលោកចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី លោកធ្លាប់ បានបម្រើការងារជា គ្រូបង្រៀន ផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា នៃអង្គការ ភីអិនកម្ពុជា ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ និងជា មន្ត្រីព័ត៌មានវិទ្យានៅ ក្រុមហ៊ុនអាកាសចរណ៍ បាសសាកា ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៤។
លោក ឡុង ចាន់វណ្ណៈ កើតនៅឆ្នាំ ១៩៨៥ បានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនគត ភីអិលស៊ី នៅខែវិច្ឆិកា ឆ្នាំ២០១៨ ជាប្រធានសវនកម្មផ្ទៃក្នុង។ លោកមានបទពិសោធន៍ការងារជាមួយធនាគារ និងមីក្រូហិរញ្ញវត្ថុអស់រយៈពេលជាង ៩ ឆ្នាំមកហើយ។ មុនពេលពេលចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី លោក ចាន់វណ្ណៈ បានធ្វើជាប្រធានផ្នែកសវនកម្មផ្ទៃក្នុងនៅ ធនាគារឯកទេស អុីអន (កម្ពុជា) ភីអិលស៊ី ហើយលោកក៏ធ្លាប់បានបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី ផងដែរ ដោយឆ្លងកាត់តួនាទីជាច្រើនដូចជា ភ្នាក់ងារប្រាក់សន្សំ មន្រ្តីឥណទាន និងប្រាក់សន្សំ អ្នកសម្របសម្រួល Kiva និងចុងក្រោយជាសវនករផ្ទៃក្នុង។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រ ពីសាកលវិទ្យាល័យ ន័រតុន ផ្នែកគ្រប់គ្រងអាជីវកម្ម ជំនាញឯកទេសគណនេយ្យ ក្នុងឆ្នាំ២០០៩ និងបរិញ្ញាប័ត្ររងពី មជ្ឈមណ្ឌល BANANA នៅក្នុង ផ្នែកគ្រប់គ្រងធុរកិច្ច ជំនាញគណនេយ្យ នៅឆ្នាំ ២០០៦ លោក ចាន់វណ្ណៈ ក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលទាក់ទងទៅនឹងសវនកម្ម និងពន្ធដារផងដែរ។