Image
 

ឱកាសការងារ

មន្រ្តីឥណទានជាន់ខ្ពស់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីមួយដែលប្រកបអាជីវកម្មស្របច្បាប់ ពីធានាគាជាតិ នៃកម្ពុជា នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៦ និងទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៦ ដែលជាគ្រឹះស្ថានស្របច្បាប់មួយក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី មានបុគ្គលិកជាច្រើននាក់បាននឹងកំពុងខិតខំធ្វើការយ៉ាងសកម្ម និងយកចិត្តទុកដាក់ក្នុងការ បម្រើដល់អតិថិជន ដើម្បីរួមចំណែកធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការផ្ដល់ សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធិភាព។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី ត្រូវការជ្រើសរើសបេក្ខជនដែលមាន សមត្ថភាព បទពិសោធន៍ និងមានការប្ដេជ្ញាខ្ពស់មកបំពេញក្នុងមុខតំណែងជា មន្រ្តីឥណទានជាន់ខ្ពស់

មុខតំណែង: មន្រ្តីឥណទានជាន់ខ្ពស់ ( Senior Credit Officer) ចំនួន ១០ រូប
នាយកដ្ឋាន: ប្រតិបត្តិការ
រាយការណ៍ជូន: ប្រធានក្រុមឥណទាន/នាយកសាខា
ទីតាំងការងារ: សាខាការិយាល័យ (រាជធានីភ្នំពេញ កៀនស្វាយ និងសាខាកណ្ដាលស្ទឹង)

១. តួនាទី និងភារកិច្ច:

 • សិក្សា វាយតម្លៃ ប្រមូលព័ត៌មាន នៃតំបន់ប្រតិបត្តិការសក្កានុពលនិងតំបន់គោលដៅ (ភូមិ/ឃុំ)​៖ ឥរិយាបទអតិថិជន     មុខរបរ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពប្រវត្តិឥណទាន ស្ថានភាពដីធ្លី ហេដ្ឋារចនាសម្ពន្ធ័ យុទ្ធសាស្រ្តនិងផលិផលរបស់       គូប្រកួតប្រជែង
 • បង្កើនទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងអតិថិជន
 • ផ្សព្វផ្សាយផលិតផលកម្ចីនិងសេវាកម្មនានានៃគ្រឹះស្ថានជូនដល់អតិថិជននិងតំបន់ប្រតិបត្តិការ​គោលដៅនិងទាក់ទាញអតិថិជនសក្តានុពល
 • ពន្យល់ និងផ្សព្វផ្សាយគោលការណ៍ឥណទាន និងនិតិវិធីស្នើសុំខ្ចីប្រាក់ជូនដល់អ្នកសុំខ្ចី
 • សិក្សា វាយតម្លៃ ប្រមូលពត៌មាន និងឯកសារនានានៃអ្នកសុំខ្ចី និងបំពេញ​ឯកសារ​កម្ចី​ឲ្យ​បាន​ត្រឹម​ត្រូវតាមគោលការណ៍និងសេចក្តីណែនាំឥណទាន ដាក់ជូនប្រធានក្រុមឥណទានពិនិត្យ
 • ថែរក្សាអតិថិជន និងចំណែកទីផ្សារ តាមរយៈការតាមដានអតិថិជនសងផ្តាច់ អតិថិជនខ្ចីបន្ត អតិថិជនលែងខ្ចី និងអតិថិជនខ្ចីស្ថាប័នដទៃដោយមូលហេតុអ្វី
 • ធ្វើផែនការលក់(បញ្ចេញ/ប្រមូល) កម្ចីតាមប្រចាំខែ ប្រចាំសប្តាហ៍​សម្រេចនូវផែនការ​និងបទដ្ឋានដាក់​ចេញ​​​ដោយប្រធានក្រុមឥណទាន និង​នាយកសាខា
 • តាមដានការប្រើប្រាស់កម្ចីរបស់អិថិជន និងដោះស្រាយកម្ចីយឺតយ៉ាវ ឬស្ថិតក្នុងហានិភ័យ រាយការណ៍ជូនប្រធាន​ក្រុមឥណទានឬនាយកសាខា
 • ត្រួតពិនិត្យការងារប្រចាំថ្ងៃរបស់មន្រ្តីឥណទាន
 • ធ្វើរបាយការណ៍ជូនប្រធានក្រុមឥណទាន ឬនាយកសាខា​អំពីលទ្ធផលការងារនិង​ផលវិបាក​ដែល​ជួបប្រទះ។

២. លក្ខណៈសម្បតិ្តការងារតម្រូវ

 • មានកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្ររង នៃជំនាញ ធនាគារ និងហិរញ្ញវត្ថុ គ្រប់គ្រងទូទៅ ឬសញ្ញាបត្រពាណិជ្ជកម្មមានលក្ខណៈប្រហាក់ប្រហែល
 • មានជំនាញដោះស្រាយបញ្ហា ការគិតទុកជាមុន​ ​និងមានគំនិតផ្តួចផ្តើមថ្មីៗ
 • ទំនាក់ទំនងល្អ​​ ស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់
 • មានឆន្ទៈទៅបម្រើការងារនៅទីតាំងឆ្ងាយៗ
 • មានម៉ូតូផ្ទាល់ខ្លួន
 • ផ្តល់អាទិភាពចំពោះបេក្ខជនដែល​មានទីលំនៅអចិន្ត្រៃយិ៍​ នៅ​តំបន់ជាយក្រុងភ្នំពេញ។ ​

អត្ថប្រយោជន័ផ្សេងៗ

គ្រឹះស្ថានមានផ្ដល់ប្រាក់លើកទឹកចិត្ត ថ្លៃសាំង កាតទូរស័ព្ទ ឯកសណ្ឋាន និងធានារាប់រងទាំងហានិភ័យការងារ និងថែទាំសុខភាព។

បេក្ខជនដែលចាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេបដោយភ្ជាប់រូបថត ៤x៦ និងច្បាប់ថតចំលងអត្តសញ្ញាណប័ណ្ណ ឬឯកសារដែលពាក់ព័ន្ធមកកាន់ការិយាល័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី ដែលនៅក្បែរអ្នក ឬផ្ញើមកកាន់ការិយាល័យកណ្តាល ដែលស្ថិតនៅផ្ទះលេខ២៤៥​ មហារិថីព្រះមុន្នីវង្ស សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬតាមរយៈ Email: recruitment@anakutmfi.com  ទូរស័ព្ទទំនាក់ទំនងលេខ: ០៨៦ ៩៥៧ ៧៧៧/០៧៨ ៣៥៥ ៣៥៣/០២៣ ២២៣ ១៣៩

បញ្ជាក់ៈ​

 • ផុតកំណត់ទទួលពាក្យថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។
 • មានតែបេក្ខជនដែលមានគុណសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានទំនាក់ទំនងតាមទូរស័ព្ទ។
 • រាល់ឯកសារដែលដាក់ជូនមកកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី មិនអាចដកវិញបានឡើយ។

Head Office

House 245, Monivong Boulevard, Sangkat Orussey 4, Khan 7 Makara, Phnom Penh, Camodia.

(855) 23 223 139

E-mail: info@anakutmfi.com

follow us

Image
Image
Image