ឥណទានសម្រាប់អាជីវករ

គឺផ្តល់ឥណទានជូនអាជីវករ ដើម្បីធ្វើអោយអាជីវកម្មរបស់ពួកគាត់កាន់តែល្អប្រសើរជាងមុន។

20161118_132218

 • អត្រាការប្រាក់សមរម្យ
 • ដំណើរការបំពេញបែបបទងាយស្រួល និងឆាប់រហ័ស
 • សមាជិកអាចធានាគ្នាទៅវិញទៅមកបាន
ដើម្បីអាចទទួលកម្ចីឥណទានពីគ្រឹះស្ថានបាន អតិថិជនត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
 • មានទីលំនៅច្បាស់លាស់
 • មានប្រភពចំណូល និងមានគម្រោងជំនួញច្បាស់លាស់់ ដែលអាចធានាដល់ការសងប្រាក់ដល់គ្រឹះស្ថានវិញ
 • យល់ព្រមតាមរាល់ប្រការ និងនីតិវិធីឥណទានរបស់ គ្រឹះស្ថាន អនាគត ភីអិលស៊ី
 • គោរពកាតព្វកិច្ចខ្លួន និងលក្ខខណ្ឌទាំងឡាយដែលបានចែងក្នុងកិច្ចសន្យា
 • សមាជិកនៃក្រុមឥណទាន ត្រូវធានាគ្នាទៅវិញទៅមក
 • សមាជិកមានចាប់ពីពីរនាក់ រហូតដល់ប្រាំនាក់ ឬ ជាគ្រួសារ
 • មានការឯកភាពគ្នានៅក្នុងក្រុមគ្រួសារ
 • តម្រូវអោយមានទ្រព្យធានា
ការសងត្រឡប់មកវិញនៃឥណទាន ត្រូវមានការឯកភាពរវាងអតិថិជន និងគ្រឹះស្ថាន ដោយផ្អែកលើលំហូរសាច់ប្រាក់របស់អ្នកខ្ចី និងត្រូវអនុវត្តតាមតារាងកាលវិភាគសងប្រាក់ដែលបានចែងក្នុងកិច្ចសន្យាខ្ចីប្រាក់ ។ ការសងប្រាក់ត្រូវអនុវត្តតាមរបៀបសង ដូចខាងក្រោម៖
 • សងការប្រាក់ និងរំលស់ប្រាក់ដើមរៀងរាល់សប្តាហ៍/ខែ (Decline Base)
 • សងការប្រាក់ និងប្រាក់ដើមថេររៀងរាល់ខែ (Annuity Base)