ផ្តល់ជូនឥណទានសម្រាប់ទិញយានយន្ត និងសម្ភារៈ ដើម្បីបំពេញតម្រូវការរបស់អតិថិជន
- អត្រាការប្រាក់សមរម្យ
- តម្រូវអោយមានទ្រព្យ ឬគ្មានទ្រព្យធានា
- ដំណើរការបំពេញបែបបទងាយស្រួល និងឆាប់រហ័ស
- រយៈពេលកម្ចីចាប់ពី ១ឆ្នាំ ទៅ៥ឆ្នាំ
ដើម្បីអាចទទួលកម្ចីឥណទានពីគ្រឹះស្ថានបាន អតិថិជនត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
- មានទីលំនៅច្បាស់លាស់
- មានប្រភពចំណូល និងមានគម្រោងជំនួញច្បាស់លាស់់ ដែលអាចធានាដល់ការសងប្រាក់ដល់គ្រឹះស្ថានវិញ
- យល់ព្រមតាមរាល់ប្រការ និងនីតិវិធីឥណទានរបស់ គ្រឹះស្ថាន អនាគត ភីអិលស៊ី
- គោរពកាតព្វកិច្ចខ្លួន និងលក្ខខណ្ឌទាំងឡាយដែលបានចែងក្នុងកិច្ចសន្យា
- មានការឯកភាពគ្នានៅក្នុងក្រុមគ្រួសារ
ការសងត្រឡប់មកវិញនៃឥណទាន ត្រូវមានការឯកភាពរវាងអតិថិជន និងគ្រឹះស្ថាន ដោយផ្អែកលើលំហូរសាច់ប្រាក់របស់អ្នកខ្ចី និងត្រូវអនុវត្តតាមតារាងកាលវិភាគសងប្រាក់ដែលបានចែងក្នុងកិច្ចសន្យាខ្ចីប្រាក់ ។
ការសងប្រាក់ត្រូវអនុវត្តតាមរបៀបសង ដូចខាងក្រោម៖
- សងការប្រាក់ និងរំលស់ប្រាក់ដើមរៀងរាល់សប្តាហ៍/ខែ (Decline Base)
- សងការប្រាក់ និងប្រាក់ដើមថេររៀងរាល់ខែ (Annuity Base)